MC

Mang Chet

16quotes

Quotes by Mang Chet

Mang Chet's insights on:

"
ពូកែនិយាយពីបញ្ហា មិនមែនមានន័យថាពូកែដោះស្រាយបញ្ហានោះទេ ហើយអ្នកដឹកនាំគឺជាអ្នកដោះស្រាយបញ្ហា មិនមែនជាអ្នកនិយាយពីបញ្ហានោះទេ។
"
ការអនុវត្តដោយគ្មានទ្រឹស្ដីប្រៀបដូចមនុស្សពិការភ្នែក មានទ្រឹស្ដីតែគ្មានការអនុវត្តប្រៀបដូចមនុស្សពិការអវៈយវៈអញ្ចឹងឯង។
"
សុខឬទុក្ខបណ្ដាលមកពីចិត្តរបស់យើង។ បើចិត្តរបស់យើងជាប់ជំពាក់នឹងរឿង អ្វីមួយ នោះយើងនឹងកើតទុក្ខដោយសាររបស់នោះ។ បើយើងជាប់ជំពាក់នឹង ការមានបាន នោះយើងនឹងកើតទុក្ខដោយសារតែ ចង់មានបាននោះឯង។
"
នៅពេលដែលអ្នកស្លាប់ទៅ មិនមែនគេឲ្យតម្លៃអ្នកថាជាមនុស្សមានតម្លៃ ព្រោះអ្នកមានលុយច្រើន ឬមានសញ្ញាប័ត្រធំនោះទេ តែព្រោះតែជាសមិទ្ធិផល្អសម្រាប់មនុស្សជាជាតិ។
"
មនុស្សទាំងអស់តែងតែចង់បានសេរីភាព ប៉ុន្ដែពួកគេមិនចង់ពាក់ព័ន្ធនឹងនយោបាយ ដូច្នេះទុកឲ្យពួកជនពាលជាអ្នកផ្ដល់សេរីភាពឲ្យពួកគេចុះ។
"
បើអ្នកមានគំនិតតែគ្មានកន្លែងបញ្ចេញគំនិតនោះ ដូច្នេះអ្នកគួរតែសរសេរវាចុះ។
"
ម្នាក់ៗនាំគ្នាត្របាញ់ក្បាលទៅធ្វើការនៅប្រទេសកូរ៉េ ព្រោះប្រទេសនោះ សម្បូរធនធាន មានការងារ មានប្រាក់ខែច្រើន។ ចុះហេតុអ្វីយើងមិននាំគ្នា ធ្វើឲ្យប្រទេសរបស់យើងក្លាយទៅជាប្រទេសសម្បូរហូរហៀរដូចគេទៅ។ ទោះបីជាយើងទៅធ្វើការនៅប្រទេសគេបានប្រាក់ខែច្រើនយ៉ាងណាក៏មិនថ្លៃថ្នូរដូចប្រទេសរបស់យើងដដែរ។
"
ខ្ញុំមិនមែនជាមនុស្សឈ្លើយនោះទេ ខ្ញុំគ្រាន់តែចង់និយាយអ្វីដែលមាននៅក្នុងចិត្តរបស់ខ្ញុំតែប៉ុណ្ណោះ ឬមួយអ្នកចង់បានពាក្យកុហក បើអញ្ចឹងមែន សូមទោសអ្នករកមនុស្សខុសហើយ។
"
គ្មានទាហានណាម្នាក់អាចបញ្ឈប់ការងារជាឧត្តមគិរបស់មនុស្សម្នាក់បានឡើយ រួមទាំងសេចក្ដីស្លាប់ផងដែរ។
"
គ្មានមនុស្សណាម្នាក់ក្លាយជាអ្នកប្រាជ្ញ ឬបុគ្គលឆ្នើមដោយមិនបានអានសៀវភៅនោះទេ។
Showing 1 to 10 of 16 results